លោកជំទាវ មាន សំអាន បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មកាដើម្បីពិនិត្យ និងឆ្លងសេចក្តីព្រាងស្តីពី ផែនការយុទ្ធសាស្ត្ររបស់គណៈកម្មការទី៨ ប្រចាំនីតិកាលទី៤


នាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មការទី៨ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធាន ដើម្បីពិនិត្យ និងឆ្លងសេចក្តីព្រាងស្តីពី ផែនការយុទ្ធសាស្ត្ររបស់គណៈកម្មការទី៨ ប្រចាំនីតិកាលទី៤(២០១៨-២០២៤) និងផែនការប្រតិបត្តិរបស់គណៈកម្មការប្រចាំឆ្នាំ២០១៨ ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា៕