គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត បានបើកកិច្ចប្រជុំផ្ទៃក្នុង


នាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត (គណៈកម្មការទី១ព្រឹទ្ធសភា) បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សារបៀបវារៈ រួមមាន៖ ទី១-ពិនិត្យពិភាក្សាលើរបាយការណ៍ប្រចាំខែមិថុនា របស់គណៈកម្មការ និងទី២-ពិនិត្យលើរបាយការណ៍ពាក្យបណ្តឹង ព្រមទាំងពិភាក្សាបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា៕