ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវការធ្វើប្រតិភូកម្ម នៃការចេញវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញទម្រង់D សម្រាប់នាំចេញកសិផលដល់មន្ទីរពាណិជ្ជកម្មខេត្ត


ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវការធ្វើប្រតិភូកម្ម នៃការចេញវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញទម្រង់D សម្រាប់នាំចេញកសិផលដល់មន្ទីរពាណិជ្ជកម្មខេត្ត ដែលពិធីនេះដែរមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ប្រតិភូអមរដ្ឋមន្ត្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ។