មន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យដំណើរការជួសជុលបន្ទាន់ប្រព័ន្ធធារាសាស្ត្រ ទំនប់បឹងកំភ្លាញក្នុងខេត្តព្រៃវែង


សៀលថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ដើម្បីចុះត្រួតពិនិត្យដំណើរការជួសជុលបន្ទាន់ប្រព័ន្ធធារាសាស្ត្រ ទំនប់បឹងកំភ្លាញ ស្ថិតក្នុងឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ ៥០% ហើយ ។

ប្រព័ន្ធធារាសាស្ត្រ ទំនប់បឹងកំភ្លាញ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីដំណាំស្រូវប្រាំងប្រមាណ ២០៧ ហិកតា ហើយកសិករទទួលផលពីប្រព័ន្ធនេះ មានចំនួន ១២៤ គ្រួសារ ។