ពូសប្បាយរីករាយខ្លាំងណាស់ ដែលបានមកជួបបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករនៅខេត្តកំពង់ឆ្នាំងថ្ងៃនេះ


ពូសប្បាយរីករាយខ្លាំងណាស់ ដែលបានមកជួបបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករនៅខេត្តកំពង់ឆ្នាំងថ្ងៃនេះ។ ពូអរគុណកូនក្មួយទាំងអស់ដែលបានទទួលស្វាគមន៍ពូយ៉ាងរាក់ទាក់កក់ក្តៅ ព្រោះក្មួយៗបានចាត់ទុកពូដូចជា ពូ ឬឪពុកមាដ៏ស្មោះត្រង់ម្នាក់របស់កូនក្មួយទាំងអស់គ្នា។

ពូមកថ្ងៃនេះគឺដើម្បីបានជួបសួរសុខទុក្ខកូនក្មួយដោយផ្ទាល់ នឹងដើម្បីបានដោះស្រាយបញ្ហាប្រឈមនានាដើម្បីកូនក្មួយមានការងារធ្វើជាប់លាប់ មានប្រាក់ខែល្អ និងអត្ថប្រយោជន៍ការងារជាច្រើនថែមទៀត ដើម្បីមានជីវភាពរស់នៅកាន់តែល្អប្រសើរ។ ពូនឹងបន្តជួបនិងជួយដោះស្រាយបញ្ហាទាំងឡាយដល់ក្មួយៗទាំងនៅក្នុងពេលនេះ និងនៅក្រោយពេលបោះឆ្នោតនៅទូទាំងប្រទេស។ ពេលណាកូនក្មួយជួបការលំបាកគឺនឹងមានមុខពូមកជួយកូនក្មួយមិនខានឡើយ។

ពូសូមអរគុណកូនក្មួយដែលបន្តបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី (២០) ដើម្បីពូមានឱកាសដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ និងបន្តមើលថែដោះស្រាយបញ្ហាទាំងឡាយជូនកូនក្មួយ។