ឯកឧត្តម ប៉ុល លឹម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ មន្ទីរនានា ស្នងការនគបាលខេត្ត និងអាជ្ញាធរមូលដ្ឋានខេត្តប៉ៃលិន


នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខេត្តប៉ៃលិន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ មន្ទីរនានា ស្នងការនគបាលខេត្ត និងអាជ្ញាធរមូលដ្ឋានខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីស្វែងយល់អំពីការងារប្រឈម និងសំណូមពរនានាទាក់ទននឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងការអនុវត្តមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលបានជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួននាពេលកន្លងមក ដោយមានអ្នកចូលរួមសរុបចំនួន១៧៥នាក់។