អណ្តូងទឹកស្អាតចំនួន១២អណ្តូង ផ្តល់ដោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ជាប្រធាន ផ្តល់ជូនពលរដ្ឋជាង២០០គ្រួសារ នៅតំបន់ដាច់ស្រយាល ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី


មណ្ឌលគិរីះដើម្បីជាការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឯកឧត្តម ស្វាយ សំអ៊ាងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី អមដំណើរដោយសមាជិក សមាជិកា អនុសាខាស្រុក យុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងបើកការដ្ឋានខួងអណ្តូងស្នប់ចំនួន១២អណ្តូង ដែលផ្តល់ដោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋនៅតំបន់ដាច់ស្រយាល ចំនួន២ភូមិ ស្មើនឹង២១០គ្រួសារ ស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។

នាឱកាសនោះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផ្តល់ជូនពលរដ្ឋជាង១៣០នាក់ ដែលចូលរួមផងដែរ។