មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានសហការជាមួយមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បើកបញ្ជូនទឹកពីប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង ជំហានទី ១


នៅថ្ងៃព្រសហ្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ នេះ មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានសហការជាមួយមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ដើម្បីបើកបញ្ជូនទឹកពីប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង ជំហានទី ១ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ទៅកាន់ស្រុកក្រឡាញ់ ខេត្តសៀមរាប សម្រាប់ស្រោចស្រពដំណាំស្រូវដែលកំពុងខ្វះទឹករបស់បងប្អូនប្រជាកសិករនៅតំបន់នោះប្រមាណ ២០០ ហិកតា ។