ឯកឧត្ដម ឃួង ស្រេង បាន​អញ្ជើញ​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​នៃ​កិច្ច​ពិភាក្សា​រវាងក្រុម​ការងារ​រៀបចំ​ផែនការ​លម្អិត និង​អាជ្ញាធរ​ពាក់ព័ន្ធនៃ​ព្រះរាជាណាចក្រ​កម្ពុជា​


ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាលរាជធានីភំ្នពេញ បាន​អញ្ជើញ​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​នៃ​កិច្ច​ពិភាក្សា​រវាងក្រុម​ការងារ​រៀបចំ​ផែនការ​លម្អិត និង​អាជ្ញាធរ​ពាក់ព័ន្ធនៃ​ព្រះរាជាណាចក្រ​កម្ពុជា​លើកិច្ចសហប្រតិបត្តិ​ការ​បច្ចេកទេស​ប្រទេស​ជប៉ុន សម្រាប់​គម្រោង​ការ​អភិវឌ្ឍន៍​សមត្ថភាព​លើ​ការងារគ្រប់គ្រង​ប្រព័ន្ធ​ប្រឡាយលូ​នៅ​រាជ​ធានី​ភ្នំពេញ ដោយពិធីចុះ​ហត្ថលេខា​នេះ​ធ្វើឡើងនៅ​រដ្ឋបាល​រាជធានីភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០១រោច ខែ​បឋមឋសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៨។