សាលារាជធានីភ្នំពេញ ធ្វើយុទ្ធនាការកាត់ខ្សែកាបលើអាកាស


Electric 28 01 16 2 copy

     មន្ត្រីសាលារាជធានីបានថ្លែងថា មហាវិថីធំៗចំនួន៦ ក្នុងរាជធានីភ្នំពេញ នឹងលែងមានខ្សែកាបស្អេកស្កះអនាធិបតេយ្យនៅលើអាកាសទៀតហើយ ។ ការអះអាងរបស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ គ្រាដែលក្រុមជំនាញ ត្រៀមនឹងធ្វើយុទ្ធនាការកាត់ទម្លាក់បណ្តាញខ្សែកាប ដែលស្អេកស្កះនៅលើអាកាសទាំងអស់ ទម្លាក់ចូលបំពង់បណ្តាញក្រោមដីវិញ នៅលើមហាវិថីព្រះនរោត្តម… សហព័ន្ធរុស្ស៊ី… ព្រះមុនីវង្ស … ម៉ៅសេទុង… កម្ពុជាក្រោម…និង មហាវិថីព្រះសីហនុ ។

     រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំឲ្យ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម ក្រុមហ៊ុន អង្គភាព រដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ដែលមានបណ្តាញខ្សែកាប ឬកំពុងប្រើប្រាស់ចិញ្ចើមផ្លូវតាមបណ្តាមហាវិថីខាងលើ ត្រូវរួសរាន់រៀបចំរុះរើចេញ និងត្រូវចូលរួមបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដើម្បីឲ្យការអនុវត្តគម្រោង នេះប្រព្រឹត្តទៅដោយរលួន និងទទួលបានលទ្ធផលតាមការគ្រោងទុក ។