ពិធី​ប្រគល់​សម្ភារ​បរិក្ខារ​កុំព្យូទ័រ និង​តុ កៅអី​សិស្ស ដល់​សាលា​​កម្រង​ស្ថិត​នៅ​ឃុំ​វាល​ម្លូរ និង​ការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ


ត្បូងឃ្មុំ៖ ​​សម្ភារ​បរិក្ខារ​ ដែល​មាន​ដូច​ជា​កុំព្យូទ័រ​ចំនួន​២១​គ្រឿង និង​ម៉ាស៊ីន​បោះពុម្ព​ចំនួន​​០៣​គ្រឿង ត្រូវ​បាន​ប្រគល់​ដល់​សាលា​កម្រង​​ស្ថិត​នៅ​ឃុំ​វាល​ម្លូរ រួម​មាន​សាលា​បឋម​សិក្សា​ គ្រញូង កុំព្យូទ័រ​ចំនួន​១៦​គ្រឿង ម៉ាស៊ីន​បោះពុម្ព​០១​គ្រឿង អនុ​វិទ្យាល័យ វាលម្លូរ កុំព្យូទ័រ​ចំនួន​០២​គ្រឿង ម៉ាស៊ីន​បោះពុម្ព​០១​គ្រឿង សាលា​បឋម​សិក្សា វាលម្លូរ កុំព្យូទ័រ​ចំនួន​០២​គ្រឿង ម៉ាស៊ីន​បោះពុម្ព​០១​គ្រឿង និង​ការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​ពញាក្រែក កុំព្យូទ័រ​ចំនួន​០១​គ្រឿង ​ក្នុង​បំណង​ជួយ​សម្រួល​ដល់​ការងារ​រៀន និង​បង្រៀន​បណ្ដុះបណ្ដាល​វិស័យ​អប់រំ ក្នុង​ទូទាំង​ឃុំ​វាលម្លូរ ព្រម​ទាំង​​ដើម្បី​បញ្ជ្រាប​​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​​​​កំពុង​មាន​ការ​រីក​ចម្រើន​ជា​លំដាប់​នៅ​ក្នុង​វិស័យ​អប់រំ​ យុវជន និង​កីឡា។

ពិធី​ប្រគល់​សម្ភារ​បរិក្ខារ​កុំព្យូទ័រ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតី​ភាព ឯក​ឧត្ដម​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃ​សុក្រ ០២រោច ខែ​បឋមាសាឍ ឆ្នាំ​ច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២១០៨ នៅ​សាលា​បឋម​សិក្សា​គ្រញូង ឃុំ​វាល​ម្លូរ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ៕