លោកជំទាវ មិថុនា ភូថង អញ្ជើញ ជាអធិបតី ក្នុងពិធីចាប់ឆ្នោតយកក្បាលដី និងទទួលប្រាក់សំណងជូនបងប្អូនប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លី


ថ្ងៃសៅរ៍ ៣ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីចាប់ឆ្នោតយកក្បាលដី និងទទួលប្រាក់សំណងជូនបងប្អូនប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លី នៅស្រុកស្រែអំបិល។