ឯកឧត្តម ម៉ៅ ធនិន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គី ជាមួយមន្ត្រីរាជការស៊ីវិល ក្នុងក្រុងពោធិ៍សាត់


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៏ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គី ជាមួយមន្ត្រីរាជការស៊ីវិល ក្នុងក្រុងពោធិ៍សាត់ ជិត២ពាន់នាក់ នៅបរិវេណសាលាខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។