ឯកឧត្ដម ឡេង ប៊ុនតេង បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយពីសេវាទូរទៅរបស់មណ្ឌលសុខភាពជ្រោយចង្វារ


នៅថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០១៨ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុុមការងារចុះជួយសង្កាត់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារ ក្រុមប្រឹក្សាខណ្ឌ ប្រធានមន្ទីរសុខាភិបាល ចៅសង្កាត់ ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិទាំង៥ ក្រុមការងារយុវជនសង្កាត់ និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយពីសេវាទូរទៅរបស់មណ្ឌលសុខភាពជ្រោយចង្វារ ដែលទើបនឹងជួសជុលកែលំអឡើងវិញ ស្ថិតក្នុងភូមិ២ សង្កាត់ជ្រោយ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ។
ក្នុងឱកាសនោះផងដែរ
ឯកឧត្តមប្រធាន និងក្រុមការងារ​ចៅសង្កាត់ បានឯកភាពធ្វើផ្លូវបេតុងមួយខ្សែចូលមណ្ឌលសុខភាពជ្រោយចង្វារដើម្បីសម្រួលដល់ប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរចេញចូលមណ្ឌលសុខភាព។
បន្ទាប់ពីបញ្ចប់ពិធីឯកឧត្ដមប្រធាន បានអញ្ជើញចុះពិនិត្យដំណើរការជួសជុលធ្វើផ្លូវខាងជើងស្ពានជ្រោយចង្វារ ផ្លូវទន្លេសាប ភូមិដើមគ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ងាយស្រួលធ្វើដំណើរទៅមក។