ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានជួបសំណេះ សំណាលជាមួយសកម្មជនយុវជនក្នុងរចនាសម្ព័ន្ធ ចំនួន771 នាក់


ស្រុកព្រៃឈរ-កំពង់ចាម ÷ នាព្រឹកថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណះកម្មាធិការកណ្តាល ប្រធានជនបង្គោលយុវជនថ្នាក់ កណ្តាលជួយស្រុកព្រៃឈរ បានជួបសំណេះ សំណាលជាមួយសកម្មជនយុវជនក្នុងរចនាសម្ព័ន្ធ ចំនួន771 នាក់ នៅមន្ទីរបក្សស្រុក ដែលមានភារកិច្ចជាភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៏។

ឯកឧត្តមបណ្ឌិត បានណែនាំអោយសកម្មជនយុវជនរបស់យើងខិតខំចលនា សាច់ញាតិ គ្រួសារ បងប្អូន និងប្រជាពលរដ្ឋទៅបោះឆ្នោត និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា អោយបានគ្រប់ៗគ្នា ជាពិសេសចូលរួមថែរក្សាសុខសន្តិភាពអោយបាន។