នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តម អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក មន្ត្រីពាក់ព័ន្ទ និងប្រជាពលរដ្ឋសរុបចំនួន ៧០០ នាក់។
បន្ទាប់មក ឯកឧត្តមបានអញ្ជើញចុះពិនិត្យការដ្ឋានផ្លូវនៅភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។