មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០៣ គ្រឿង


មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ នាថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៨ នេះ បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០៣ គ្រឿង ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹក ជូនបងប្អូនប្រជាកសិករប្រមាណ ៦៦០ ហិកតា នៅក្នុងឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។