ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្លាំងទ័ពពិសេស ៦០០នាក់


Manet 23 08 16 2 copy

     កម្លាំងពិសេសនៃអង្ពភាពសំខាន់មួយ ដែលរក្សាការពារសន្តិសុខខ្សែក្រវ៉ាត់រាជធានី បានជួបជុំគ្នាស្តាប់ប្រសាសន៍ណែនាំ និងដាស់តឿនរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានាយរងសេនាធិការចម្រុះ និងជាមេបញ្ជា ការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ។

     ពិធីសំណេះសំណាលជាមួយពលទាហានក្នុងកងពលតូចថ្មើរជើងលេខ៧០ កាលពីចុងសប្តាហ៍មុន ក៏ជាឱកាសដែល លោកឧត្តមសេនីយ៍ឯក នឹងបានស្តាប់មតិយោបល់ និងការសំណេះសំណាលនានា របស់នាយទាហាន និងពលទាហាន ទាំងឡាយនោះផងដែរ ។ ពិធីសំណេះសំណាលនោះ ក៏មានវត្តមាន នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ, និង លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ ផងដែរ ។

     លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងថា កងពលតូចលេខ៧០ នឹងធ្វើវេទិកាសំណេះសំណាលនេះ រៀងរាល់ ៦ខែម្ដង ដើម្បីស្ដាប់មតិយោបល់ កង្វល់ និងសំណូមពរពីនាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពល ដើម្បីការចូលរួមដោះស្រាយ ចំពោះតម្រូវការរបស់ពួកគាត់ ។

     លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោសែន បានប្រាប់យោធិនទាំងអស់ថា សម្ដេចតេជោតែងគិតគ្រប់វិនាទី ដល់កងយោធពលខេមរភូមិន្ទ ។ ពិធីសំណេះសំណាលក្នុងរវាងថ្នាក់ដឹកនាំបញ្ជាការដ្ឋាន ជាមួយនឹងកម្លាំងកងពលទាំងអស់នេះ គឺជាលើកទី១ ដែលមានលក្ខណៈស្និទស្នាល និយាយត្រង់ទៅត្រង់មកនេះ ។

     លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកទឹកចិត្តឲ្យកងពលតូចលេខ៧០ បន្តការដើរតួនាទីដ៏សំខាន់របស់ខ្លួន ក្នុងកាតព្វការពារជាតិមាតុភូមិ និងប្រឆាំងរាល់អំពើណា ដែលមានចរិកញុះញង់បំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជា ។

Manet 23 08 16 3 copy  Manet 23 08 16 4 copy

Manet 23 08 16 5 copy  Manet 23 08 16 6 copy