ឯកឧត្តម ថង សាវុន រៀបចំពិធីសំណេះសំណាល សាកសួរសុខទុក្ខសមាជិក សមាជិកា សកម្មជនគណបក្សប្រជាជនកម្ពុជាស្រុកបរកែវ ខេត្តរតនគិរី


រសៀលថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាស្រុកបរកែវ ខេត្តរតនគិរី មានរៀបចំពិធីសំណេះសំណាល សាកសួរសុខទុក្ខសមាជិក សមាជិកា សកម្មជនគណបក្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី​ និងមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ខេត្ត​ចុះជួយស្រុក ឃុំ ភូមិ សមាជិក​ សមាជិកាគណបក្សភូមិ ឃុំ សរុបចំនួនប្រមាណ១៧៨ នាក់​ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានបានមានប្រសាសន៍ជម្រុញអោយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ អញ្ជើញទៅបោះឆ្នោត​ទាំងអស់គ្នា​ ហើយបោះឆ្នោតជូនគណបក្សដែលបានជួយប្រជាជនពិតៗ​ រួមសុខ រួមទុក្ខជាមួយប្រជាជន និងធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍ​ មានសុខសន្តិភាព​ មានលទ្ធិប្រជាធិតេយ្យពេញលេញ​ គឺបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា​ ដែលមានលំដាប់លេខរៀងទី២០​ ។

ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា​ បើជនណាហ៊ានរារាំងមិនអោយទៅបោះឆ្នោត​ ជននោះត្រូវទទួលទោសតាមច្បាប់ដែលបានចែងជាធរមាន និងស្មើនឹងមិនគោរពតាមព្រះរាជសាររបស់ព្រះករុណា​ព្រះបាទសម្តេច​នរោត្តម​ សី​ ហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងពេលបញ្ចប់ពិធីឯកឧត្តមប្រធានក៏បានផ្តល់ជូនសមាជិកនូវសារុង និងថវិកាចំនួន១០,០០០រៀលក្នុងម្នាក់ៗផងដែរ ៕