មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវវស្សាជួបការខ្វះខាតទឹក របស់បងប្អូនប្រជាកសិករ


មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវវស្សាជួបការខ្វះខាតទឹក របស់បងប្អូនប្រជាកសិករ ប្រមាណ ១៥០ ហិកតា ស្ថិតក្នុងភូមិកំពង់ស្ទោង សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ការងារអន្តរាគមន៍នេះ ក្រុមការងាររបស់មន្ទីរ ប្រើប្រាស់ស្ថានីយបូមទឹក ហ៊ុន សែន ទី ១៦ ដោយធ្វើការបូមយកទឹកពីស្ទឹងអូររកា ទម្លាក់តាមប្រឡាយកំពង់ស្ទោង ដែលមានប្រវែង ៣ គម ទៅស្រោចស្រពដំណាំស្រូវដែលកំពុងត្រូវការទឹកទាំងនោះ ។