កម្ពុជាសន្យាជួយប្រទេសទីម័រ


Timor 23 08 16 copy

     កម្ពុជាបានសន្យាជួយគាំទ្រប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន និងសន្យាត្រៀមជួយទីម័រ នូវជំនួយផ្នែកបច្ចេកទេស និងបទពិសោធន៍ ដើម្បីឱ្យប្រទេសនេះ ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO និងសមាជិកសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ UNCTAD ផងដែរ។

     ការសន្យាទាំងនេះ បានលើកឡើងក្នុងដំណើរទស្សនកិច្ច ២ថ្ងៃ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូក្នុងឱកាសចូលរួមខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិទីម័រឡេស្តេ ក្នុងប្រទេសទីម័រខាងកើតកន្លងមកនេះ ។

     សូមជំរាបថា ការសន្យារបស់កម្ពុជា ក្នុងការជួយប្រទេសទីម័រខាងកើតនេះ គឺជាលើកដំបូងក្រោយរយៈពេលជិត ២០ឆ្នាំ ដែលកម្ពុជាបានព្យាយាមរើបម្រះចេញពីភាពក្រីក្រ និងការលំបាកនានា បន្ទាប់ពីបានទទួលសន្តិភាពពិតប្រាកដ នៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន

     ក្នុងជំនួបជាមួយនឹងមេដឹកនាំប្រទេសទីម័រ បណ្ឌិត Rui Maria de Araujo សម្តេចបាននមានប្រសាសន៍ផ្តល់អាហារូបករណ៍ចំនួន ១០កន្លែង ក្នុង ១ឆ្នាំ សម្រាប់និស្សិតទីម័រ ដើម្បីធ្វើការសិក្សានៅសកលវិទ្យាល័យកម្ពុជា។ សម្តេចបានតែងតាំងឯកអគ្គរាជទូតអនិវេសនដ្ឋានកម្ពុជា ប្រចាំប្រទេសទីម័រ និងនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានជជែកយល់ស្របគ្នា ក្នុងការជម្រុញអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកទេស ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ នោះថែមទៀត ។

     ក្នុងដំណើរទស្សនកិច្ច ២ថ្ងៃ ក្នុងប្រទេសទីម័រ កន្លងមកនេះផងដែរ នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៣ ថែមទៀត រួមមាន៖

      ១- កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច ដែលគ្របដណ្តប់លើវិស័យជាច្រើន ដូចជាឧស្សាហកម្ម ទេសចរណ៍ កសិកម្ម ប្រេង និងឧស្ម័ន ការបណ្តុះបណ្តាលវិជ្ជាជីវៈអប់រំ

     ២- កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នក កាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ
៣- អនុស្សារណៈ នៃការយោគយល់គ្នា ពាក់ព័ន្ធនឹង កិច្ចសហប្រតិបត្តិការលើវិស័យការងារ