អគារសិក្សា ដែលជាសាលារៀន ឯកជនមួយ នៅ ស្រុកកែវសីមា ត្រូវបានដាក់សម្ភោធជាផ្លូវការ


មណ្ឌលគិរីះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃ គណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធអគារសិក្សាសាលារៀន ប្រាយថេន ដែលជាសាលាឯកជនមួយ ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨។