ឯឧកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បើកសិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល សាធារណៈ ២០១៥-២០១៨


សិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ បានប្រារព្វបើកនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯឧកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នាសណ្ឋាគារសុខាភ្នំពេញ។