លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទតោ និងប្រាសាទយាយព័ន្ធ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកជំទាវជាភរិយាថ្នាក់ដឹកនាំ ឯកឧត្តម លោក លោកស្រី បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទតោ និងប្រាសាទយាយព័ន្ធ ស្ថិតក្នុងរមណីយដ្ឋានសំបូរព្រៃគុហ៍ ដែលមានទីតាំង ស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃអង្គារ៍ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកជំទាវក៏បានរៀបចំគ្រឿងសក្ការៈបូជា មាន ភ្ញីផ្កា ទៀនធូប និងគ្រឿងដង្វាយផ្សេងៗ ដែលបានរៀបចំឡើងតាមបែបប្រពៃណីព្រះពុទ្ធសាសនា និងបានឧទ្ទិស បួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន កសិកម្មទទួលបានភោគផលល្អនៅក្នុងឆ្នាំនេះ ឲ្យប្រទេសជាតិ ឲ្យជៀសផុតពីជម្ងឺដង្កាត់ ឬគ្រោះកាចផ្សេងៗ ជាពិសេស សូមឲ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹង ប្រព្រឹត្តទៅនៅពេលខាងមុខ ដំណើរការទៅបានល្អប្រសើរ និងបានទទួលការគាំទ្រពីជាតិ និងអន្តរជាតិ។