លោកជំទាវ មាន សំអាន អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋរស់នៅស្រុកសុីធរកណ្តាល​ ខេត្តព្រៃវែង


នារសៀលថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋរស់នៅភូមិព្រៃទឹង និងភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល​ ខេត្តព្រៃវែង សរុបចំនួន ៤៣៨នាក់ ។

ជាមួយគ្នានេះ លោកជំទាវ បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់កុំភ្លេចនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ កុំបីខាន។

ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានផ្តល់ជូនថវិកាដល់អ្នកចូលរួមទាំងអស់ក្នុងម្នាក់ចំនួន ១០,០០០៛ (ដប់ពាន់រៀល) ផងដែរ។