លោកជំទាវ ហ៊ុន ម៉ាលី រួមដំណើរជាមួយក្រុមការងារមនុស្សធម៌ បានចុះទៅប្រគល់​ផ្ទះទេវតា ​ចំនួន​០៣ខ្នងជាបន្តទៀត ជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង


នៅថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ ហ៊ុន ម៉ាលី កូនស្រីពៅ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមដំណើរជាមួយក្រុមការងារមនុស្សធម៌ បានចុះទៅប្រគល់​ផ្ទះទេវតា ​ចំនួន​០៣ខ្នងជាបន្តទៀត ជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

១.ផ្ទះលេខ ២៤៥ ប្រគល់ជូន អ៊ុំស្រី អ៊ឹម រ៉ា មានអាយុ៦៥ឆ្នាំ រស់នៅភូមិតានន ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

២.ផ្ទះលេខ ២៤៦ ប្រគល់ជូន អ៊ុំស្រី យិន រ៉ូ អាយុ
៥៦ឆ្នាំ រស់នៅភូមិតានន ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

៣.ផ្ទះលេខ ២៤៧ ប្រគល់ជូន អ៊ុំប្រុស ខឹម សារ៉ុម អាយុ៦១ឆ្នាំ រស់នៅភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

ផ្ទះទេវតាទាំង ០៣ខ្នងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ព្រមទាំងក្រុមគ្រួសារ។​ ទុរគតជនដែលទទួលបានផ្ទះទេវតានីមួយៗ ក៏ទទួលបានអំណោយបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។

ក្នុង​ឱកាស​នោះដែរ មានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក្រុមការងារបានចែកជូនអំណោយសម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិតផងដែរ មានសម្ភារសិក្សា នំកញ្ចប់ ខោអាវសម្រាប់លោកយាយ លោកតា និង រទេះរុញសម្រាប់​ជន​ពិការចំនួន ០៣គ្រឿងផដែរ។
កម្មវិធីផ្ទះទេវតា បានធ្វើសកម្មភាពមនុស្សធម៌បែបនេះជាច្រើនកន្លែងមកហើយ និងធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ទៅទៀត​ ៕