ឯកឧត្តម ប៊ិន សម្បិត្តថារ័ត្ន និងឯកឧត្តម វ៉ី សំណាង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី


កំពង់ស្ពឺ ព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ប៊ិន សម្បិត្តថារ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីដែលមានការចូលរួមពីក្រុមការងារក្រសួង អាជ្ញាធរខេត្ត ស្ថាប័នពាំក់ព័ន្ធ ដើម្បីពិភាក្សាដោះស្រាយលើករណីចំនួន០៤ ដូចជា៖

១). ករណីប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ ស្នើសុំដើម្បីឱ្យេពួកគាត់ទទួលបានកម្មសិទ្ធស្របច្បាប់លើផ្ទៃដីទំហំ ១៧៥ហិកតា ស្ថិតនៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

២).ករណីឈ្មោះ ហ៊ឹម ឡៃ និងឈ្មោះ ម៉ៃ ហេង តំណាងប្រជាពលរដ្ឋចំនួន ២២គ្រួសារស្នើសុំដើម្បីឱ្យេពួកគាត់ទទួលបានកម្មសិទ្ធស្របច្បាប់លើផ្ទៃដីទំហំ ១៥៧ហិកតា ស្ថិតនៅភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

៣).ករណីឈ្មោះ នាង សុងរ៉ាស៊ី តំណាងប្រជាពលរដ្ឋចំនួន ១៥គ្រួសារស្នើសុំចុះដោះស្រាយវិវាទំហំ១៩២ហិចតា ស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

៤).ករណីក្បាលទំនាស់ក្នុងអំឡុងពេលអនុវត្តបទបញ្ជាលេខ ០១បប (ចំនួន ២៨ក្បាលដី ស្ថិតនៅភូមិស្យា ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងចំនួន ០៩ក្បាលដី ស្ថិតនៅភូមិអូរស្នួល ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ) ។