និសិត្សវិទ្យាស្ថានប្រាយហូបចំនួន៦៩៩រូប បានទទួលសញ្ញាប័ត្រពីសម្តេចចៅហ្វាវាំង គង់ សំអុល


កំពង់ឆ្នាំងៈ អនុវត្តតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ស្តីពី ការកសាងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការលើកទឹក
ចិត្ត និងការផ្តល់ឱកាសអោយសិស្សនិស្សិត មន្ត្រីរាជការ បានបន្តការសិក្សានូវកំរិតឧត្តមសិក្សា នៅឆ្នាំ២០១៨និស្សិតរៀននៅវិទ្យាស្ថានប្រាយហូបចំនួន៦៩៩រូប ស្រី៣៦៥រូប បានទទួល សញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជុំសាលានយោបាយខេត្តកំពង់ឆ្នាំងដោយមានការចូលរួមសរុបចំនួន១០៤១នាក់ផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា៖លទ្ធផលនៃការផ្តល់ជូនសញ្ញាបត្រដល់និស្សិតទាំង៦៩៩រូបក្នុងថ្ងៃនេះ គឺជាការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេ
នាបតីតេជោ ហ៊ុន សែន ដែលបានធ្វើអោយវិស័យអប់រំមានការរីកចំរើនយ៉ាងធំធេង និងបានជំរុញលើកកំពស់គុណភាពប្រកបដោយប្រសិទ្ធិោភាព ក្នុងដំណាក់កាលនៃការកំណែរទំរង់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមនិន្នាការអប់រំក្នុងតំបន់ ក៍ដូចជាក្នុងពិភពលោក។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងបានមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិត និង សាស្ត្រាចារ្យក្នុងការបង្ហាត់
បង្រៀនថាៈសូមអោយក្មួយៗជាសាស្ត្រាចារ្យ យក
ចិត្តទុកដាក់បង្ហាត់បង្រៀនដល់និសិត្យក្នុងវិទ្យា
ស្ថានអោយអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីបង្កើនធនធានមនុស្សនៅក្នុងប្រទេសយើងអោយបានរីកចំរើន ប្រកបដោយគុណភាព ដើម្បីយក
ចំណេះវិជ្ជានេះទៅប្រកបមុខរបរ និងការងារចិញ្ចឹមជីវិតដោយសុច្ចរិត និងជួយអភិវឌ្ឍន៍ប្រទេសជាតិអោយរុងរឿង។

ចុងបញ្ចប់សម្តេចក៏បានប្រគល់សញ្ញាបត្រដល់ជ័យលាភីទាំង៦៩៩រូបនិងបានឧបត្ថម្ភថវិកាដល់លោកគ្រូអ្នកគ្រូ និសិ្សតចូលរួមនិងនិស្សិតជ័យកាភីផងដែរ៕