រថយន្ដ​ក្រុង​ចំនួន​៨០​គ្រឿង​ដែល​ជា​ជំនួយឥតសំណងរបស់​រដ្ឋាភិបាលជប៉ុននឹងមក​ដល់​ប្រទេសកម្ពុជានា​ពេល​ឆាប់ៗ​ខាង​មុន​នេះ


នារសៀល​ថ្ងៃ​ពុធ ០៧រោច ខែ​បឋមឋសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី ០៤ ខែ​កក្កដា ឆ្នាំ​២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ចុះ​ពិនិត្យ​រថយន្ត​ក្រុង​ថ្មី​ដែល​ជា​ជំនួយ​ឥត​សំណងរបស់​រាជរដ្ឋាភិបាល​ជប៉ុន ត្រូវ​បាននាំមកដល់រាជធានីភ្នំពេញ ចំនួន ២០គ្រឿង/ ៨០គ្រឿង។

ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​ភាព​ក្រីក្រ រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​បង្កើន​ខ្សែ​រត់របស់សេវា​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​សាធារណៈ​បន្ថែមទៀត ដើម្បីពង្រីកជូន​បង​ប្អូនក្នុង​រាជធានីភ្នំពេញ​អោយ​បាន​គ្រប់​ទី​កន្លែង និងច្រើនគោលដៅ៕