លោកជំទាវ ឧកញ៉ា កែវ ម៉ាលី បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល កងរាជអាវុធហត្ថ សណ្តាប់ឆ្នាប់ និងប្រជាការពារទាំងអស់ក្នុងខណ្ឌជ្រោយចង្វារ


នារសៀលថ្ងៃព្រហស្បតិ៍ ០៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅបូរីរុងរឿង (OCIC) សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោកជំទាវ ឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុប្រធានក្រុមការងារ និងជាប្រធានក្រុមការងារចល័តពិសេសចុះជួយខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល កងរាជអាវុធហត្ថ សណ្តាប់ឆ្នាប់ និងប្រជាការពារទាំងអស់ក្នុងខណ្ឌជ្រោយចង្វារ សរុបចំនួន៥២៧នាក់។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនោះដែរ លោក ជំទាវឧកញ៉ា ក៏បានជម្រាបជូនដល់បងប្អូនកងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងកម្លាំងសមត្ថកិច្ចនានាទូទាំងខណ្ឌជ្រោយចង្វារ ត្រូវរួមគ្នាបន្តខិតខំថែរក្សាសុខសន្តិភាព សណ្តាប់ឆ្នាប់សាធារណៈ និងខិតខំបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសនានា ជាអាទិ៍ មានល្បែងស៊ីសង ការជួញដូរប្រើប្រាស់គ្រឿងញៀន និងការជួញដូរមនុស្ស។ល។ ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំមានសុត្ថិភាព ផ្តល់នូវជំនឿទុក្ខចិត្តជូនប្រជាពលរដ្ឋ និងកាត់បន្ថយបទល្មើសទាំងអស់ឲ្យស្ថិតនៅក្នុងកម្រិតទាប ឈានទៅលុបបំបាត់ទាំងស្រុង។
ក្នុងឱកាសនោះដែរ លោកជំទាវឧកញ៉ាប្រធាន ក៏បាននាំមកជាមួយនូវអំណោយជាថវិកាផ្ទាល់របស់លោកជំទាវ ជូនដល់កងកម្លាំងនគរបាល កងរាជអាវុធហត្ថ សណ្តាប់ឆ្នាប់ និងប្រជាការពារទាំងអស់ក្នុងខណ្ឌជ្រោយចង្វារ ក្នុងម្នាក់ទទួលបានថវិកាចំនួន៥០,០០០រៀល សរុបថវិកាអស់ចំនួន២៦,៣៥០,០០០រៀល ផងដែរ។