អភិបាលស្រុកស៊ីធរកណ្តាល ចុះពិនិត្យមើលផ្ទាល់កន្លែងជីកយកអាចន៍ដីរបស់ក្រុមហ៊ុនម៉ៅការធ្វើថ្នល់ ធ្វើហួសដែនកំណត់ច្បាប់


ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ លោក ម៉ននី បណ្ឌិត អភិបាល នៃគណ:អភិបាលស្រុក រួមជាមួយ លោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត និងលោកអនុប្រធានមន្ទីរវប្បធ៍ម និងវិចិត្រសិល្បះ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំនៅសាលាឃុំព្រៃទឹង និងបានចុះទៅពិនិត្យដោយផ្ទាល់ នៅកន្លែងជីកយកអាចន៍ដី របស់ក្រុមហ៊ុនម៉ៅការធ្វើថ្នល់ ដែលបានជីកយកអាចន៍៍ដី ហួសដែន ដែលបានកំនត់ នៅតំបន់ប្រាសាទ ព្រៃដើមស្រុក ដើម្បីធ្វើផ្លូវសាធារណ ប៉ុន្តែដោយភាគីខាងក្រុមហ៊ុនបានជីកដីហួស ពីកន្លែងដែលខាងអាជ្ញាធរ បានកំណត់ឲ្យ ទើបនៅពេលនេះលោក ម៉ននី បណ្ឌិត អភិបាលស្រុក និងជាប្រធានគណ:កម្មាការដោះស្រាយទំនាស់ស្រុក រួមជាមួយមន្រ្តីជំនាញ និងអ្នកពាក់ពន្ឋ័បានមកធ្វើការសម្របសម្រួលទាក់ទង់នឹងបញ្ហានេះ.
ជាលទ្ធផល ភាគីខាងក្រុមហ៊ុនបានយល់ព្រមទទួលខុសត្រូវ និងបានធ្វើកិច្ចសន្យាថា នឹងចាក់ដីបំពេញតាមរណ្ដៅដែលបានជីកហួសកន្លែងមក អោយបានដូចដើមវិញ.
លោកម៉ននី បណ្ឌិត អភិបាលស្រុក បានបោះបង្គោល និងដាក់សញ្ញាចំណាំទុកឲ្យធ្វើ ប៉ុន្តែដោយមានការស្នើពីក្រុមហ៊ុន ពីផលវិបាក ដោយខែនេះជារដូវភ្លៀង គ្រឿងចក្រពិបាកចូលធ្វើ ដូចនេះអង្គប្រជុំបាន តំរូវអោយភាគីខាងក្រុមហ៊ុននិងធ្វើការជួសជុលនៅចន្លោះខែកុម្ភះ ឆ្នាំ២០១៧ កិច្ចសន្យានេះគឺមានការឯកភាព និងដឹងលឺជារួមពីអាជ្ញាធរស្រុក មន្ទីពាក់ពន្ឋ័ មេឃុំ ចៅអធិការវត្តបឹងជ័រ អាចារ្យ គណ:កម្មាការវត្ត លោកតា លោកយាយ និងប្រជាជនជាច្រើន ដែលរស់ទីនោះផងដែរ ។

Manny Bandith 26-8-2016 (1)

Manny Bandith 26-8-2016 (2)

Manny Bandith 26-8-2016 (3)

Manny Bandith 26-8-2016 (4)

Manny Bandith 26-8-2016 (5)

Manny Bandith 26-8-2016 (6)

Manny Bandith 26-8-2016 (7)

Manny Bandith 26-8-2016 (8)

Manny Bandith 26-8-2016 (9)