ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបតំណាងសមាគមសម្ព័ន្ធខែ្មរ-ចិននៅកម្ពុជា


ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាល នៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” បានទទួលជួបតំណាងសមាគមសម្ព័ន្ធខែ្មរ-ចិននៅកម្ពុជា ដែលដឹកនាំដោយលោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) និង ជាប្រធានសមាគមដែលបានបំផុសចលនាផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សមាជិក ដើម្បីចូលរួមផ្តល់វិភាគទាន សប្បុរធម៌ ដល់ មូលនិធិគន្ធបុប្ផាកម្ពុជា, នៅព្រឹកថ្ងៃទី 0៤ ខែ កក្កដា ឆ្នាំ ២០១៨, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។