នៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូទំហំ ១.៥ម ចាប់ពីភូមិប៉ប្រ៉ក់ខាងជើង សង្កាត់កាកាបទី១ ដល់ប្រឡាយអូរអាគុជ សង្កាត់គោកឃ្លៀង ដោយឆ្លងកាត់ផ្លូវរថភ្លើង ។
គម្រោងនេះ នឹងដោះស្រាយកាត់បន្ថយបញ្ហាទឹកលិចនៅតំបន់សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។