សម្តេចតេជោសែន៖ ខ្ញុំមិនមែនជាអាយ៉ងរបស់វៀតណាមទេ


     សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ ឆ្លើយតបនឹងការចោទប្រកាន់មួយ ពីសំណាក់បុគ្គលមិនស្គាល់មុខ ដែលបានសរសេរជាភាសាវៀតណាម ទាក់ទងនឹងជំហរកម្ពុជា និងឈូងសមុទ្រចិនខាងត្បូង ។

     សូមជំរាបថា ជម្លោះដណ្តើមទឹកដីគ្នានៅទីប្រជុំកោះ ក្នុងដែនសមុទ្រចិនខាងត្បូង រួមមានភាពពាក់ព័ន្ធរបស់ប្រទេសចិន ជាមួយនឹងប្រទេសបួនក្នុងអាស៊ាន គឺប្រទេសម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងប្រទេសប្រ៊ុយណេ ។

     កម្ពុជាបានចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហារវាងបណ្តាលប្រទេស ដែលមានការពាក់ព័ន្ធជាមួយគ្នា លើបញ្ហាអធិបតេយ្យ ហើយមិនមែនជាបញ្ហារវាងអាស៊ាន និងចិននោះទេ ។ រដ្ឋាភិបាលកម្ពុជាបានអំពាវនាវ ឱ្យបណ្តាប្រទេសដែលមានការពាក់ព័ន្ធ ធ្វើការដោះស្រាយជម្លោះនោះ ជាមួយគ្នាដោយសន្តិវិធី… ប៉ុន្តែក្រោយការបង្ហាញនូវជំហរនេះ ហ្វេសប៊ុកបានទទួលការរំខានច្រើនពីបុគ្គល និងមន្ត្រីវៀតណាមមួយចំនួន ដែលបានសរសេរប្រើពាក្យមិនសមរម្យ ប្រមាថដល់សម្តេចតេជោសែនថែមទៀត ។

     សម្តេចបានមានប្រសាសន៍ថា សម្តេចមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបំរើវៀតណាម លើបញ្ហាដែលជាផលប្រយោជន៍របស់វៀតណាម ហើយសម្តេចក៏មិនមែនជាចៅហ្វាយវៀតណាមនោះដែរ ។ ការរំខានពីបុគ្គល និងមន្ត្រីវៀតណាម ដែលមិនទាន់ស្គាល់អត្តសញ្ញាណនោះហើយ បាននាំឱ្យក្រសួងការបរទេសកម្ពុជា ធ្វើសេចក្តីថ្លែងការណ៍មួយស្នើឱ្យអាជ្ញាធរវៀតណាម ស្វែងរកអត្តសញ្ញាណក្រុមជន ដែលចូលមករំខានក្នុងហ្វេសប៊ុករបស់ សម្តេចតេជោសែននោះ ។

HS Reply VN