ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចូលរួមប្រជុំក្នុងគណៈកម្មការនយោបាយនៃសភានិយាយភាសាបារាំង(APF)


នាថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារ Le Concorde (បន្ទប់ប្រជុំ Kreighoff) ខេត្តកេបិច នៃប្រទេសកាណាដា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា អមដោយឯកឧត្តម ម៉ែន-ស៊ីផាន់ និងកញ្ញា គង់ សុមនី បានអញ្ជើញចូលរួមប្រជុំក្នុងគណៈកម្មការនយោបាយនៃសភានិយាយភាសាបារាំង(APF)។

ឯកឧត្តមប្រធានគណៈប្រតិភូបានមានប្រសាសន៍រយៈពេល០២នាទី ពាក់ព័ន្ធស្ថានភាពនយោបាយចុងក្រោយនៅកម្ពុជា ក្នុងនោះឯកឧត្តមប្រធានក៏បានឆ្លើយបតទៅនឹងសេចក្តីថ្លែងការណ៍ដែលបានលើកឡើងក្នុងសម័យប្រជុំ APF កាលពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ នៅទីក្រុង Erevan នៃប្រទេស Arménie ផងដែរ។