ក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសហភាពសហព័ន្ធរុស្ស៊ី បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម


នាព្រឹកថ្ងៃច័ន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសហភាពសហព័ន្ធរុស្ស៊ី បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាដើម្បី : ទី១-ផ្សព្វផ្សាយសេចក្តីសម្រេចចាត់តាំងក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសហភាពសហព័ន្ធរុស្ស៊ី។ ទី២-ជួបពិភាក្សាការងារអំពីសំណើសុំជួបរបស់ក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា ។ ទី៣-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា៕