កម្ពុជាគ្រោងយកបច្ចេកទេសចិញ្ចឹមសត្វពីអ៊ីស្រាអែល


Veng Sakon 31 08 16 2 copy

     កម្ពុជាគ្រោងនឹងយកបច្ចេកទេសចិញ្ចឹមសត្វពីប្រទេសអ៊ីស្រាអែល ដើម្បីជម្រុញវិស័យឧស្សាហកម្មចិញ្ចឹមសត្វនៅកម្ពុជា ។ គម្រោងយកបច្ចេកទេសចិញ្ចឹមសត្វពីប្រទេសអ៊ីស្រាអែលនេះ បានឱ្យដឹងតាមដំណើររបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន ដែលកំពុងស្ថិតក្នុងប្រទេសអ៊ីស្រាអែលនាពេលនេះ ។

     សេចក្តីរាយការណ៍បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រីបាននឹងកំពុងដឹកនាំគណៈប្រតិភូពិនិត្យ និងដកស្រង់បទពិសោធន៍ពីវិស័យ កសិកម្មចិញ្ចឹមសត្វនៅប្រទេសអ៊ីស្រាអែលនោះ ។ យោងតាមហ្វេសប៊ុកក្រសួងកសិកម្ម ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន កាលពីព្រឹកថ្ងៃទី២៩ ខែសីហា បានចុះពិនិត្យមើល និងស្វែងយល់ពីសង្វាក់ផលិតកម្មរបស់សហករណ៍ចិញ្ចឹមគោយកទឹកដោះ និងការចិញ្ចឹមមាន់យកពង នៅប្រទេសអ៊ីស្រាអែល ។

     សេចក្តីរាយការណ៍បានបង្ហាញថា ក្នុងការពិនិត្យនេះ គណៈប្រតិភូបានទទួលជាទស្សនៈនៃការយល់ដឹងអំពីការចិញ្ចឹមសត្វ… សង្វាក់ផលិតកម្មតាំងពីច្ចេកទេស… ការគ្រប់គ្រង… ការចិញ្ចឹម ការផ្ដល់ចំណី  និងការលក់នៅលើទីផ្សារជាដើម ។ រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងថា ក្នុងការចុះសិក្សាស្វែង យល់ពីសង្វាក់ផលិតកម្មកសិកម្មនោះ  មានម្ចាស់កសិដ្ឋានអ៊ីស្រាអែល មួយចំនួនមានបំណងប្រាថ្នាចង់ផ្ទេរបច្ចេកវិទ្យាទំនើបទៅកម្ពុជា តាមរយៈបោះទុនវិនិយោគលើវិស័យកសិកម្ម ជាមួយនឹងដៃគូនៅក្នុងប្រទេសកម្ពុជា ។

     ឯកឧត្តម វេង សាខុន បានថ្លែងក្នុងហ្វេសប៊ុកថា លោកសង្ឃឹមថា ក្រោយពីបញ្ចប់ទស្សនកិច្ចរបស់គណប្រតិភូកម្ពុជា នៅប្រទេសអ៊ីស្រាអែល គឺអាចនឹងមានអ្នកវិនិយោគទុនអ៊ីស្រាអែល មួយចំនួនទៅវិនិយោគលើវិស័យ នេះនៅកម្ពុជា ។ នៅថ្ងៃទី៣១ ខែសីហាស្អែកនេះ គណៈប្រតិភូនឹងធ្វើវេទិកាជាមួយវិស័យឯកជនធុរជន អ៊ីស្រាអែល ដើម្បីផ្តល់ពត៌មានពីសក្តានុពលវិស័យ កសិកម្មកម្ពុជា និងឱកាសវិនិយោគវិស័យកសិកម្មនៅកម្ពុជា ។

     ប្រទេសកម្ពុជា ជាប្រទេសដែលប្រជាពលរដ្ឋភាគច្រើន ប្រកបមុខរបរកសិកម្ម ប៉ុន្តែបើផ្អែកតាមរបាយការណ៍ របស់ក្រសួងកសិកម្មវិញ កម្ពុជាបាននាំចូលផលិតផលកសិកម្មដូចជាបន្លែ ផ្លែឈើ ត្រី សាច់ និងផលិតផលម្ហូប អាហារ មកពីបរទេសទៅវិញ ដោយការចំណាយលុយរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ដោយសារតែការផ្គត់ផ្គង់ ក្នុងស្រុកមិនគ្រប់គ្រាន់ ។ ការដែលមិនអាចផ្គត់ផ្គង់គ្រប់ ត្រូវគេបន្ទោសថា ដោយសារបច្ចេកទេស និងវិទ្យាសាស្ត្រ កសិកម្មនៅកម្ពុជានៅមានកំរិត ។

Veng Sakon 31 08 16 3 copy  Veng Sakon 31 08 16 4 copy
Veng Sakon 31 08 16 5 copy  Veng Sakon 31 08 16 6 copy

Veng Sakon 31 08 16 7 copy  Veng Sakon 31 08 16 8 copy