ឯកឧត្តម​ សាន​ វិសាល​ ចុះពិនិត្យ​ វាយតម្លៃ​ និងបញ្ចប់សុពលភាពការងារជួសជុលផ្លូវចំនួន​ ០២​ ខ្សែ ក្នុងស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​


នៅថ្ងៃចន្ទ​ ១២​ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្វិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៨​ គណៈកម្មកា​រអន្តរ​ក្រសួង​ដឹកនាំដោយ​ ឯកឧត្តម​ សាន​ វិសាល​ អនុរដ្ឋលេខា​ធិការ និងជាសមាជិកគណៈ​កម្មាធិការលទ្ធកម្ម បានចុះពិនិត្យ​ វាយតម្លៃ​ និងបញ្ចប់សុពលភាពការងារជួសជុលផ្លូវចំនួន​ ០២​ ខ្សែ​ ប្រវែងសរុប​ ២១​ ២៣០​ ម​ ចាក់ដីសពង្រីកទទឹង​ ៧​ ម​ និងក្រាលក្រួសក្រហម​ ០៦​ ម សាងសង់លូប្រអប់​ ០១​ កន្លែង​ និងលូមូល​គ្រប់ប្រភេទ​ ៣៤​ កន្លែង​ ស្ថិតក្នុងឃុំត្រពាំងថ្លុង​ និងឃុំកក់​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ ដែលអនុវត្តដោយ​នាយកដ្ឋានផ្លូវលំជនបទ​ ប្រើប្រាស់ថវិកាជំពូក​ ៦​១។