ឯកឧត្តម អ៊ី ឈាន បើកការប្រជុំដកស្រង់បទពិសោអន៍ជាមួយថ្នាក់ដឹកនាំគណបក្សខេត្ត និងក្រុមការងារចុះពង្រឹងឃុំ សង្កាត់ទាំង៨ ក្នុងខេត្តប៉ៃលិន


ឆ្លងរយៈពេល៣ថ្ងៃកន្លងទៅ នៅព្រលប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន បានបើកការប្រជុំដកស្រង់បទពិសោអន៍ជាមួយថ្នាក់ដឹកនាំគណបក្សខេត្ត និងក្រុមការងារចុះពង្រឹងឃុំ សង្កាត់ទាំង៨ ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន ក្នុងទិសដៅជម្រុញបន្ថែមផែនការការងារនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨។