លោកជំទាវ ទី បូរ៉ាស៊ី គណៈកម្មការទី៥ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នាព្រឹកថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មការទី៥ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យខ្លឹមសារ គោលបំណង និងកំណត់ពេលវេលា នៃការចុះបេសកកម្ម នៅខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ព្រមទាំងពិនិត្យសេចក្តីព្រាងកម្មវិធី គោលបំណង និងខ្លឹមសារនៃទស្សនកិច្ចសិក្សាដកបទពិសោធន៍ការងារនៅប្រទេសឡាវ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា៕