ឯកឧត្តម​ គួច​ ចំរើន អភិបាល​ខេត្តកំពង់ចាមចុះផ្សព្វផ្សាយលើបញ្ហា២ដ៍ធំ​ គឺមាន​ គ្រោះថ្នាក់ចរាចរណ៍​ នឹងបញ្ហាគ្រឿងញៀន​ អភិបាល​ខេត្តកំពង់ចាមចុះផ្សព្វផ្សាយលើបញ្ហា២ដ៍ធំ​ គឺមាន​ គ្រោះថ្នាក់ចរាចរណ៍​ នឹងបញ្ហាគ្រឿងញៀន​


នៅព្រឹកថ្ងៃទី១០ខែកក្តដាឆ្នាំ២០១៨នេះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្តកំពង់ចាមចុះផ្សព្វផ្សាយលើបញ្ហា២ដ៍ធំ​ គឺមាន​ គ្រោះថ្នាក់ចរាចរណ៍​ នឹងបញ្ហាគ្រឿងញៀន​ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃ​ នៅបឋមសិក្សា​ និងអនុវិទ្យាល័យទួលថ្ម នឹងជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការខិតខំរៀនសូត្រដើម្បីបន្តការសិក្សាទៅថ្នាក់វិទ្យាល័យបន្តទៅមុខទៀត។

ឯកឧត្តម​ គួច​ ចំរើន​ គណៈអភិបាលខេត្តកំពង់ចាម​ បានថ្លែងប្រាប់ទៅសិស្សានុសិស្សនៃបឋមសិក្សា-អនុវិទ្យាល័យទួលថ្មថា​ ក្នុងនាមជាសិស្សសាលាត្រូវគិតលើបញ្ហា២ដ៍ធំ​ គឺមាន​ គ្រោះថ្នាក់ចរាចរណ៍​ នឹងបញ្ហាគ្រឿងញៀន​ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃ យើងត្រូវផ្សព្វផ្សាយបន្ត​ ត្រូវប្រុងប្រយត្ន៍ដោយគោរពច្បាប់ចរាចរណ៍​ត្រូវពាក់មួកសុវត្ថិភាព​ ចេះអធ្យាស្រ័យគ្នា​ ចេះយោគយល់គ្នា​ ហាមប្រើប្រាស់គ្រឿងញៀន​ សេពគ្រឿងស្រវឹងជាដើមក្នុងពេលកំពុងបើកបរ​ ដើម្បីបញ្ជៀសនូវ​គ្រោះថ្នាក់ក្នុងការបើកបរ ។ ដូច្នោះយើងត្រូវរួមគ្នាថែរក្សាជីវិតដល់ពលរដ្ឋដោយកុំខឹងនឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍​ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍​នៅលើដងផ្លូវ។ បញ្ហាជាពិសេសប្រចាំថ្ងៃនោះគឺបញ្ហាសម្រាមត្រូវធ្វើការគ្រប់គ្រង្យបានត្រឹមត្រូវើយប្រមូលជប្រចាំនៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសម្រួលចរាចរណ៍កុំឲ្យកក់ស្ទះនៅលើដងផ្លូវផងដែរ។

យុវជនគឺជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិដើម្បីអភិវឌ្ឍន៍កសាងប្រទេសឲ្យមានភាពរុងរឿងរីកចម្រើនជាបន្តបន្ទាប់ទៀត​ ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន​ ត្រូវយល់ដឹងនូវផលប៉ះពាល់ដោយខ្លួនឯងនិងសង្គមជាតិផងដែរ។

ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​បានស្នើដល់លោកគ្រូអ្នកគ្រូត្រូវធ្វើការណែនាំលើបញ្ហាអសកម្មដែលកើតមានឡើងលើបញ្ហាគ្រោះថ្នាក់​ នឹងបញ្ហាគ្រឿងញៀនក្នុងពេលគោរពទង់ជារៀងរាល់សប្តាហ៍។ ឯកឧត្តមបានជម្រុញដល់សិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង​ សង្គមគ្រួសារនឹងឈានដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕