ឯកឧត្តម អូស្មាន ហាស្សាន់ បានបន្តឃោសនារកការគាំទ្រពីសាសនិកឥស្លាម នៅភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ


នៅភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម អូស្មាន ហាស្សាន់ សមាជិគណៈកម្មធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានបន្តឃោសនារកការគាំទ្រពីសាសនិកឥស្លាម នាឱកាសនោះឯកឧត្តម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សាសនិកឥស្លាម ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសបាននិងកំពុងមានឱកាសគ្រប់គ្រាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន កសាងបាននូវសុភមង្គលក្នុងគ្រួសារ និងក្នុងសង្គមជាតិដោយក្តីសង្ឃឹម និងជឿទុកចិត្ត ។

ដូច្នេះសូមសាសនិកឥស្លាមកម្ពុជាទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយរដ្ឋមន្រ្តី ។