ឯកឧត្តម​ សួស​ គង់ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក​ សមាជិកាបក្ស នៅ​ភូមិក្រាំងព្នៅ​ ឃុំអូរ​ ស្រុកភ្នំស្រួច​


កាលពីថ្ងៃ១៣រោចខែបឋមាសាឍឆ្នាំច​ សំរិទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនិងថ្ងៃទី​១០ខែកក្តដាឆ្នាំ២០១៨​ មានពិធីជួបសំណេះសំណាលជាមួយសមាជិក​ សមាជិកាបក្ស​ ចំនួន​៤៨៥នាក់​ស្រី១៩៦នាក់​ មកពី​ ១០ភូមិ​ ស្ថិតនៅ​ ភូមិក្រាំងព្នៅ​ ឃុំអូរ​ ស្រុកភ្នំស្រួច​ ក្រោមអធិបតីភាព​ ឯកឧត្តម​ សួស​ គង់​ សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ និងជាអនុប្រធានទី១​ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច​ ឯកឧត្តម​ ប៉ុក​ ម៉ាន់នី​ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌​ ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច​ លោក​ ពេជ្រ​ ចន្ថា​ ប្រធានគណបក្សស្រុកភ្នំស្រួច​ លោក​ ងួន​ តារា​ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំអូរ​ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីក្រុមការងារចុះជួយឃុំជាច្រើនរូបទៀត​ ដើម្បីត្រៀមលក្ខណ:សម្បត្តិ​ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត​ ក្នុងការចូលរួមទៅបោះឆ្នោតថ្នាក់ជាតិ​ ដែលនឹងឈានមកដល់នាថ្ងៃទី២៩​ ខែកក្តដា​ ឆ្នាំ២០១៨​ ខាងមុខឲ្យបានគ្រប់ៗគ្នា​ ។