លោក អូស្មាន ហាស្សាន់: គោលនយោបាយCPP សម្រាប់អាណត្តិ ២០១៨-២០១២៣ នឹងកែលម្អផ្លូវជនបទ ពីផ្លូវដី ទៅផ្លូវកៅស៊ូ រឺផ្លូវបេតុង


ត្បូងឃ្មុំ: ថ្លែងក្នុងជំនួបសំណេះសំណាល និង ឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឯឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្ស បានលើកឡើងនូវគោលនយោបាយមួយចំនុចក្នុងចំណោមគោលនយោបាយសំខាន់ៗទាំង១១ចំណុចរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់រយៈពេលប្រាំឆ្នាំនាអាណត្តិទី៦ ឆ្នាំ ២០១៨ -២០២៣ គឺគណបក្សប្រជាជនកម្ពុជាបន្តតភ្ជាប់ផ្លូវគមនាគមន៍ពីទីប្រជុំជន ទៅគ្រប់ភូមិ ដែលកែលម្អផ្លូវជនបទពីផ្លូវដី ទៅជាផ្លូវកៅស៊ូ រឺផ្លូវបេតុង។ ក្នុងចំណុចដដែល លោកប្រធានគណៈចលនាក៏បានបន្តទៀតថា គណបក្សក៏បន្តពង្រីកការផ្គត់ផ្គង់អគ្គីសនី ពីបណ្តាញជាតិ អោយដល់គ្រប់ភូមិទាំងអស់នៅឆ្នាំ២០២០នេះ និង បញ្ចុះថ្លៃអគ្គីសនីផងដែរ។ ជំរុញអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពនិងទឹកស្អាត បង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកនៅគ្រប់មូលដ្ឋាន។

ឆ្លើយតបនឹងគោលនយោបាយល្អដែលមានសារៈសារដំខាន់ និង ផ្តល់ការចាប់អារម្មណ៍យ៉ាងខ្លាំងដល់សហគមន៍ខ្មែរឥស្លាមអ្នកឃុំប៉ើស១ ស្រុកក្រូចឆ្មារ ហើយពួកគេលើកដៃគាំទ្រ កោតសរសើរនូវគោលនយោបាយដ៏ល្អប្រសើរ ដែលដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា ដោយប្តេជ្ញាទាំងអស់គ្នា ត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះ និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។