ឯកឧត្តម សុខ ឥសាន បានឲ្យដឹង ថា”ពួកបណ្តាញ ទាំងក្រៅស្រុក ទាំងក្នុងស្រុកនៅបន្តសកម្មភាពយ៉ាងមមាញឹកក្នុង ចេតនារារាំងនិងបំផ្លាញការបោះឆ្នោត


ភ្នំពេញ៖ទោះបីបដិវត្តន៍ពណ៌ដែល ពួកឈ្លានពានបរទេស និងអាយ៉ងក្នុង ស្រុកចង់យកមក សាកល្បង នៅកម្ពុជាត្រូវបរាជ័យ យ៉ាងអាម៉ាស់ ក្រោមវិធានការផ្លូវច្បាប់របស់កម្ពុជា យ៉ាងណាក៏ដោយប៉ុន្តែឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បាន អះអាងថាមហិច្ឆតា បំផ្លាញកម្ពុជារបស់ពួកគេនៅតែ មានដដែលទោះបីរូបភាព ឧបាយកលធំៗ ត្រូវបានកាត់បន្ថយតែនៅមាន ឧបាយកលថ្មីៗទៀត ដើម្បីបំផ្លាញ ការបោះឆ្នោតដែលជិតឈានមកដល់នាពេលឆាប់ៗនេះ ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមបណ្ដាញទំនាក់ទំនងសង្គម តេឡេក្រាមនៅថ្ងៃទី១១កក្កដានេះថា”ពួកបណ្តាញ ទាំងក្រៅស្រុក ទាំងក្នុងស្រុកនៅបន្តសកម្មភាពយ៉ាងមមាញឹកក្នុង ចេតនារារាំងនិងបំផ្លាញការបោះឆ្នោត ។ ពួកគេខ្លះបាន ប្រកាសថាមិនចូលរួមស ង្កេតការណ៍បោះឆ្នោត ដែលគេខ្លាចថាមានឈ្មោះដែលគេហៅថា ប្រថាប់ត្រាឲ្យគណបក្ស ប្រជាជនកម្ពុជាឈ្នះឆ្នោត ដោយស្របច្បាប់ នោះ តែមហិច្ឆតាគេនៅតែចូលរួមសង្កេតការណ៏ ដដែលតែតាមរូបភាពប្រយោលគេចវេស ពីការទទួលខុសត្រូវជាផ្លូវ ការតែបែរ ជាធ្វើសកម្មភាពបែបឧទ្ទាមនិយមដោយចាត់ តាំងបណ្តាញសង្កេតការណ៏ ក្រៅច្បាប់ ដោយប្រើប្រាស់ឈ្មោះមហាជនមកបិទបាំងពីមុខ ទៅវិញ “។

ឯកឧត្តម សុខ ឥសានបន្ថែមថា”នេះបញ្ជា ក់ពីឧបាយកលថ្មីទៀត របស់ពួកបណ្តាញស៊ីឈ្នួល បរទេសដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា អាលនឹងចោទថានៅកម្ពុជា គ្មានលទ្ធិប្រជាធិបតេយ្យ ដូចពួកគេធ្លាប់លាបពណ៌កន្លងមក ស្រាប់ ។

ផ្អែកលើទឡ្ហីករណ៏ខាងលើនេះគួរតែ សមត្ថកិច្ចតាមដាននិងគួរមាន វិធានការណ៏សមស្របកុំឲ្យដង្ហើម នៃបដិវត្តន៏ពណ៌របស់ពួកឈ្លាន ពានងើបក្បាលរួច និងកុំឲ្យពួកវាបង្កើតអំពើអនាធិបតេយ្យ ក្នុងសង្គមកម្ពុជាបាន” ។

សូមរំលឹកថា កាលពីពេលថ្មីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះជនអគតិ ទាំង ឡាយណាដែលប៉ុងប៉ង បំផ្លាញការបោះឆ្នោតនៅកម្ពុជា ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនា ថ្ងៃទី២៩ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយមានគណបក្សនយោបាយ ២០ចូលរួម៕