នៅក្នុងបរិវេណសាលាបឋមសិក្សា២ធ្នូស្ថិតនៅភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃ១៣រោចខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១០ ខែកក្តដាឆ្នាំ២០១៨ មានប្រារព្ធពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ចំនួន ៥០៩នាក់ ស្រី ៣៥០នាក់ មកពី ១២ភូមិ ក្រោមអធិបតីភាព ឯកឧត្តម សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច លោក ពេជ្រ ចន្ថា ប្រធានគណបក្សស្រុកភ្នំស្រួច លោក ងួន តារា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំអូរ ព្រមទាំងមន្រ្តីក្រុមការងារចុះជួយឃុំអូរជាច្រើនរូបទៀត ដើម្បីឃោសនា ណែនាំសមាជិកបក្ស ឲ្យត្រៀមលក្ខណ:សម្បត្តិ និងឯកសារពាក់ព័ន្ធមួយចំនួន ក្នុងការចូលរួមទៅបោះឆ្នោតថ្នាក់ជាតិ ដែលនឹងឈានមកដល់នាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ លើសន្លឹកឆ្នោត ដើម្បីគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ឲ្យបន្តធ្វើជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងអាណត្តិក្រោយៗទៀត។
ក្នុងកម្មវិធីដែលបានគ្រោងទុក ក៏មានការណែនាំ បង្ហាត់បង្ហាញពីលេខរៀង និងទីតាំងដែលគណបក្សប្រជាជនកម្ពុុជាយើងស្ថិតនៅលើសន្លឹកឆ្នោត គឺលេខរៀងទី ២០ ហើយសូមឲ្យសមាជិកសមាជិកាបក្សយើងគូសឲ្យត្រូវ និងយល់កាន់តែច្បាស់ កុំឲ្សសន្លឹកឆ្នោតដែលយើងគូសហើយក្លាយជាសន្លឹកឆ្នោតមិនបានការ៕