ពិធីប្រកាសព្រះរាជក្រឹត្យ និងស្រោចស្រពសុគន្ធវារីប្រគេនព្រះបរិត្តកោវិទ


កាលពីថ្ងៃអង្គារ ១៣រោច ខែបឋមសាឍ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៨ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ចើញចូលរួមក្នុងពិធីប្រកាសព្រះរាជក្រឹត្យ និងស្រោចស្រពសុគន្ធវារីប្រគេនព្រះបរិត្តកោវិទ សូម សាម៉ន រាជាគណះថ្នាក់កិត្តិយស និងពិធីប្រកាសតែងតាំងមន្ត្រីសង្ឃស្រុកអង្គរជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ពិធីប្រកាសនេះរៀបចំនៅបរិវេណវត្តចារឈូករង្សី ឃុំចារឈូក ស្រុកអង្គរជុំ ។