បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើនជាបន្តបន្ទាប់ នៅតំបន់ព្រំដែនកម្ពុជា-ថៃ


បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើនជាបន្តបន្ទាប់ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង បានបង្កឲ្យទឹកនៅក្នុងអាងទឹកពហុបំណង បាត់ដំបង ស្ថិតក្នុងស្រុករតនមណ្ឌល កើនឡើងយ៉ាងគំហុក នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានសហការជាមួយក្រុមហ៊ុនសាងសង់របស់ចិន ធ្វើការបើកទ្វារទឹកអាង ចំនួន ០៥ ប្រឡោះ ដើម្បីរំដោះធារទឹកមួយផ្នែកទៅកាន់ប្រព័ន្ធធារាសាស្ត្រកង្ហត សម្រាប់ផ្គត់ផ្គង់ឲ្យការងារបង្កបង្កើនផលរបស់កសិករ និងមួយផ្នែកទៀតទម្លាក់តាមស្ទឹងសង្កែ សម្រាប់ផ្គត់ផ្គង់ឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅផ្នែកខាងក្រោម ។