សម្តេចចៅហ្វាវាំងគង់ សំអុល បានថ្លែងថាៈសន្តិ ភាពមានតម្លៃណាស់សំរាប់គ្រួសារនិងសង្គម


កំពង់ឆ្នាំងៈ សម្តេចចៅហ្វាវាំងគង់ សំអុល សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជា
ជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ឆ្នាំង បានថ្លែងថាៈការរើនចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្នដោយសារប្រទេសយើងសន្តិភាពពេញលេញហើយសន្តិភាពមាន
តម្លៃណាស់ សំរាប់គ្រួសារ និង សង្គម ចុងក្រោយនេះសម្តេចតេជោហ៊ុន សែនបានដាក់ចេញនូវ
នយោបាយ ឈ្នះ-ឈ្នះបានរំលាយអង្គការចាត់
តាំងខ្មែរក្រហមទាំងស្រុងទទួលបានសន្តិភាពពេញ
លេញរយៈពេល២០ឆ្នាំ។ ក្រោយទទួលបានសន្តិ
ភាពសម្តេចបានបន្ត ដឹកនាំអភិវឌ្ឍន៍ប្រទេសមាន
ការរីកចំរើនលើគ្រប់វិស័យ ដល់បច្ចុប្បន្ន ។

សម្តេច បានថ្លែងបែបនេះ នៅរសៀលថ្ងៃទីី១១
ខែ កក្កដា ឆ្នាំ២០១៨ក្នុងពិធីជួបសំណេះសំណាលជាមួយ គ្រួសារបក្សចំនួន៥៦៧នាក់ នៅស្នាក់គណបក្សប្រជាជន ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក ឃុំ ចូលរួមផងដែរ។

សម្តេច ចៅហ្វាវាំង គង់ សំអុល បានផ្តាំផ្ញើអោយ សមាជិកបក្សចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនដោយរៀបចំឯកសារដែលគ.ជ.ប បានកំណត់ហើយអញ្ជើញ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
អោយបានគ្រប់គ្នាៗគឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាមានលេខរៀងទី២០ បន្តគាំទ្របេក្ខភាពសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និង បន្តអភិវឌ្ឍន៍ប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីថែមទៀត។