ប្រឡាយតាគុយ ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង សហការជាមួយសាលាខេត្តបាត់ដំបង ធ្វើការស្តារឡើងវិញ


បន្ទាប់ពីបានចុះសិក្សារួចរាល់ ប្រឡាយតាគុយ ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង សហការជាមួយសាលាខេត្តបាត់ដំបង ធ្វើការស្តារឡើងវិញសម្រាប់ផ្គត់ផ្គង់ទឹកឱ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ នៅក្នុងឃុំបន្សាយត្រែង និងឃុំគោកឃ្មុំ ស្រុកថ្មគោល ។ ការស្តារឡើងវិញនេះ មានប្រវែង ៣.០០០ ម៉ែត្រ តភ្ជាប់ពីប្រឡាយមេលេខ១ ទៅកាន់ប្រឡាយមេលេខ ២ នៃប្រព័ន្ធធារាសាស្ត្រ បវេល ។ ក្រោយស្តាររួច ប្រឡាយតាគុយ នឹងផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីប្រមាណ ១.៥០០ ហិកតា នៅក្នុងឃុំទាំងពីរខាងលើ ។